ហ្វេសប៊ុក៖ បន្ទាប់ពីហេតុការណ៍នាយចឹមត្រូវគេវាយរហូតបែក ក្បាលដេរអស់ ៥ថ្នេរ បានល្បីល្បាញពីបណ្តាញសង្គមហ្វេសប៊ុក ដែលអាចនិយាយថាជាប្រធានបទយ៉ាងក្តៅបំផុតមួយ និងមានអ្នកចេញមុខមកជួយជាច្រើននោះ។
ស្រាប់តែពេលនេះមានហេតុការណ៍មួយផ្សេងទៀត ដោយសមត្ថិកច្ចម្នាក់បានចុះបំពេញការងារ ស្រាប់តែត្រូវជន សង្ស័យកាប់ប្រហាររហូតរបួសយ៉ាងធ្ងន់ធ្ងរ ដេរអស់ ២៧ថ្នេរ ប៉ុន្តែហាក់ស្ងាត់ស្ងៀមមិនមានលេចចេញនៅដំណឹងបន្តិចសោះ ឡើយ។ ក្នុងនោះបើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា មនុស្សកំដរ បានសរសេរនៅក្នុងបណ្តាញសង្គមថា “5ថ្នេរ ស៊ែរនោះស៊ែរ ប៉ូលិសចុះបង្ក្រា បជនល្មើសហើយត្រូវជនល្មើសកា ប់អោយរបួ សបែកក្បា ល 27ថ្នេរ គ្មានអ្នកផ្អើលសោះ ដើម្បីសុវត្តិភាពបងប្អូនប្រជាជន សុំសសើរទឹកចិត្តគាត់ណាស់។ បញ្ជាក់ : គាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គាត់បានធូរស្រាលខ្លះហើយ ទីតាំងកើតហេតុនៅ ខេត្តប៉ៃលិន 07.12.2019″៕





