Connect with us

ព័ត៌មានជាតិ

លោក ផែង វណ្ណៈ ស្វែងរក​អ្នក​ថា​ខ្មែរ​បាត់ដី ដើម្បី​ទៅ​មើល​ព្រំដែន​ជាមួយ​គ្នា

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផែង វណ្ណៈ បាន​សរសេរ​បង្ហោះ​ការ​ពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ បានអោយ​ដឹង​ថា “​តាម​មេ​ី​ល​នៅ​លេ​ី ហ្វេ​ស​ប៊ុ​ក មាន​អ្នក​អះអាង​ថា​ខ្មែរ​បាត់ដី​មាន​ច្រេ​ី​ន​ណាស់ រហូត​ដល់​មាន​អ្នកខ្លះ​ចង់​បបួល​ខ្ញុំ​ទៅ​មេ​ី​ល​ទីតាំង​បាត់ដី​ទៀត​ផង ។ ខ្ញុំ​យល់ព្រម​ថា​ទៅ ឥលូវ​ខ្ញុំ​ផុស​ជាង ១២ ម៉ោង ហេ​ី​យ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃេ​ី​ញ​អ្នក​ណា​ទូរស័ព្ទ​មក​ហៅ​ទៅ​មេ​ី​ល​ព្រំដែន​ម្នាក់​សោះ ។

កុំ​ភ្លេច​ពេល​ហៅ​ខ្ញុំ​ទៅ​មេ​ី​ល​ព្រំដែន​ដែល​បាត់ ត្រូវ​ភ្ជាប់​ផែនទី​ភូមិសាស្ត្រ បញ្ជាក់​ទីកន្លែង​ដែល​បាត់ និង ទំហំ​ដី​ដែល​បាត់​អោយ​បាន​ច្បាស់​ផង រួម​ទាំង​ពេលវេលា​បាត់ដី​ផង​ដែរ និង​ត្រូវ​អោយ​ខ្ញុំ​ដឹង​មុន​យ៉ាង​ហោច​ណាស់ ៥ ថ្ងៃ ដេ​ី​ម្បី​ខ្ញុំ​ត្រៀម​រៀបចំ​ខ្លួន​ចុះ​ទៅ​ជាមួយ ។ តែ​ក្នុង​ស​ប្ដា​ហ៍​នេះ​ខ្ញុំ​រវល់​ការកូន ខ្ញុំ​មិន​មាន​ពេល​គ្រប់គ្រាន់​ទេ ចាប់ពី​ស​ប្ដា​ហ៍​ក្រោយ​ទៅ​ខ្ញុំ​ទំនេរ​អាច​ទៅ​បាន ។

លេខ​ខ្ញុំ ០១២ ៩៣៣ ៨៨៣ សូម​អរគុណ !”៕

Advertisement