ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅមានហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយក្រោយរថយន្តសេរី ទំនើបមួយគ្រឿងបានបើកបុកម៉ូតូយុវតី ២នាក់យ៉ាងពេញ ទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅណឹងកន្លែង ខណៈពេល ដែលយុវតីទាំង២នាក់ជិះម៉ូតូចេញពីរៀនភាសាអង់គ្លេសមក ផ្ទះវិញ។
ក្នុងនោះជនរងគ្រោះទាំង២នាក់មានឈ្មោះភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។ ក្នុងនោះដែរបើតាមប្រភពពី សមត្ថកិច្ចបានអោយដឹងថានៅម៉ោងប្រមាណ ៧យប់ ថ្ងៃកើត ហេតុខាងលើជនរងគ្រោះបានជិះម៉ូតូត្រលប់ពីរៀនមកផ្ទះវិញ ស្រាប់តែជួបជាមួយរថយន្តសេរីទំនើប ២គ្រឿង ដែលបានបាញ់ហ្វាយ៉ាងខ្លាំង និងបើកយ៉ាងលឿនដូចហោះ។ ដោយក្នុងនោះរថយន្ត Audi ជាអ្នកជិះបុកយ៉ាងពេញទំហឹង ហើយ ក្នុងនោះរថយន្ត Highlander ជាអ្នកបើកកិនពីលើបញ្ចប់ជីវិត យុវតីទាំង២។ ក្នុងនោះម្នាក់ត្រូវស្លាប់ដោយដាច់ក្បាល នឹងម្នាក់ទៀតត្រូវបែកទ្រូង ខ្ទាតឈាមហូរហៀរពេលផ្លូវ៕



