Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ឆ្លៀត​ជូនពរ​បងប្អូន​គ្រិស្ត​សាសនិក និង​បងប្អូន​ប្រជា​ពលរ​ដ្ធ​ខ្មែរ​ ក្នុង​ថ្ងៃ​នៃ​បុណ្យ​ណូអែល “​គ្រី​ស្ទ​ម៉ាស​”

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហោះ​នៅ​មុន​នេះ​បន្តិច​ថា “​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ?

ថ្ងៃ​ទី ២៥ ធ្នូ​នេះ នេះ​ជា​ថ្ងៃ​ពិសេស​សម្រាប់​បងប្អូន​គ្រឹ​ស្ទ​បរិស័ទ​។ ក្រោម​ម្លប់​សន្តិភាព គឺ​ប្រជា​ពលរ​ដ្ធ​មាន​សិ​ទ្ឋិ​សេរីភាព​រស់នៅ​ប្រកប​របរ​ទទួលទាន និង​ជ្រើសរើស​ជំនឿ​សាសនា​ទៅ​តាម​ការ​ពេញចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​អ្វី​ឡើយ​។ ទាំង​បងប្អូន​ពុ​ទ្ឋ​សាសនិកជន​, ខ្មែរ​ឥស​ស្លា​ម និង​គ្រិស្ត​សាសនិក គឺ​យើង​រស់នៅ​សុខ​ដម​ជាមួយ​គ្នា​ដោយ​សុខសាន្ត​។

ឆ្លៀត​ក្នុង​ថ្ងៃ​នៃ​បុណ្យ​ណូអែល “​គ្រី​ស្ទ​ម៉ាស​” ថ្ងៃ​ទី ២៥ ធ្នូ​នេះ ខ្ញុំ​សូម​ជូនពរ​បងប្អូន​គ្រិស្ត​សាសនិក និង​បងប្អូន​ប្រជា​ពលរ​ដ្ធ​ខ្មែរ​ទូ​ទាំង​ប្រទេស ជួប​តែ​សេចក្តីសុខ និង​ចម្រុងចម្រើន​រុងរឿង​គ្រប់​ៗ​គ្នា​”៕

Advertisement