ភ្នំពេញ៖ នេះបើយោងតាមរយៈវីដេអូមួយដែលត្រូវបានបង្ហោះ នៅក្នុងបណ្តាញ Youtube របស់លោក Keisuke Honda។ ក្នុងនោះវីដេអូ របស់គាត់ត្រូវបានបញ្ជាក់ឈ្មោះថា និយាយអំពីកម្ពុជា (Talk: About Cambodia) ដែលមានរយៈប្រមាណជាង ៤នាទី។
ក្នុងនោះដែលលោក ហុងដា ក៏បាននិយាយថា “ខ្ញុំតែងតែសួរខ្លួនឯងថា ជីវិតរបស់ខ្ញុំគ្រប់គ្រាន់ហើយឬនៅ? ចម្លើយ គឺមិនទាន់ទេ។ តើអ្វីដែលខុសប្លែងគ្នារវាងពួកគេ [(ពលរដ្ឋខ្មែរ) និងខ្ញុំ? ខុសគ្នាតែកន្លែងកើតប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ថា ស្ទើរតែ៨០ ទៅ៩០ភាគរយនៃមនុស្សដែលមើលវីដេអូនេះ ប្រហែលជាមិនធ្វើសកម្មភាពអ្វីឡើយ ប៉ុន្តែពី១០ ទៅ២០ភាគរយអាចធ្វើសកម្មភាពខ្លះ។ ប្រសិនបើខ្ញុំអាចមានឥទ្ធិពលដល់មនុស្ស១០ទៅ២០ភាគរយឲ្យធ្វើសកម្មភាព នោះពិតជាមានន័យណាស់សម្រាប់ខ្ញុំក្នុងការចំណាយពេលវេលានៅទីនេះ។ ហើយខ្ញុំកាន់តែរីករាយបន្ថែមទៀត”៕