ស្ទឺងត្រែង៖ ក្រោយមានការរិះគន់របស់គណនីហ្វេសប៊ុកជនរងគ្រោះ ដែលត្រូវបានមន្ដ្រីជលផល និងគូកន បានយកកាំភ្លើងមក ធ្វើការភ្ជង់នោះ។
ស្រាប់តែនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ខាងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចេញនៅសេចក្តីបំភ្លឺជុំវិញករណីនេះថា “ស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែង បានចេញសេចក្តីបំភ្លឺពត៍មាន ជូនសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុក ទាំងអស់មេត្តាជ្រាប ជុំវិញករណីមានជនពីរនាក់ប្រើប្រាស់អាវុ ធគំរា មកំហែ ងទៅលើប្រជាពលរដ្ឋ។ ករណីនេះ បានកើតឡើងតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មានមន្ដ្រីជលផលមួយរូបឈ្មោះ វង្ស សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបបនាយរងខណ្ឌរដ្ឋបាលជលផលខេត្ដស្ទឹងត្រែង និងគូកនម្នាក់ទៀត បានដកអាវុ ធខ្លី ១ដើម បានគំរា មកំហែងទៅលើជនរង គ្រោះឈ្មោះ ហុឹម ម៉ារី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបប អ្នកនេសាទត្រី។

ករណីនេះជនរង គ្រោះឈ្មោះ ហុឹម ម៉ារី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មិនបានដាក់ពាក្យបណ្ដឹងមកកាន់ស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែងទេ ដោយជនរង គ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដស្ទឹងត្រែង ដោយផ្ទាល់។ បច្ចុប្បន្នសំ ណុំរឿងមួយនេះ ស្ថិតនៅក្នុងដៃព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ កំពុងចាត់ការតាមនិតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកទាំងអស់ ទទួលជ្រាបជាព័ត៍មាន”៕





