ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា នឹងអាចមើលឃើញនៅសូរ្យគ្រាស ប៉ុន្តែវាមិនមែនជាសូរ្យគ្រាស ដែលពេញលេញនោះទេ គឺប្រជាជនកម្ពុជាអាចបានត្រឹមតែ ៦០ភាគរយប៉ុណ្ណោះ។ ហើយសម្រាប់ការមើលឃើញ ៦០ភាគរយនេះ គឺត្រូវមើលនៅចន្លោះម៉ោង ១២:២៤នាទីថ្ងៃត្រង់។ ចំពោះបាតុភូតនេះ នឹងកើតឡើងចាប់ពីម៉ោង ១០:៣១នាទីព្រឹកតទៅ ហើយបញ្ចប់នៅម៉ោង ២:១៤នាទីរសៀល។ ខាងក្រោមនេះគឺជាផ្សាយផ្ទាល់បង្ហាញពីបាតុភូតសូរគ្រាស ដែលប្រទេសមួយចំនួននៅអាស៊ីមើលឃើញរួមមាន អារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម អូម៉ង់ ឥណ្ឌា ស្រីលង្កា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី៕