ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយចំពោះវីដេអូមួយ ដែលត្រូវបានចែកចាយបន្តគ្នាពីម្នាក់ទៅម្នាក់ នៅសកម្មភាព របស់មនុស្សមួយក្រុម បានប្រើនៅកាំភ្លើងក៏ដូចជាកាំបិត ដើម្បីធ្វើការគំរាមនៅកាន់មនុស្ស ២-៣នាក់។
បើតាមវីដេអូខាងលើបានអោយដឹងថា ហេតុការណ៍មួយនេះ គឺកើតឡើងនៅម៉ោងប្រមាណ ១១:៥០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំនុចមុខសាលាបឋមសិក្សាពញាក្រែក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី២៦នេះដែរ សមត្ថកិច្ចបានបើការស្រាវជ្រាវ ដើម្បីស្វែងរកនៅជន សង្ស័យមួយក្រុមដែលបានធ្វើសកម្មភាពខាងលើ៕


