Connect with us

ព័ត៌មានជាតិ

ចាប់​បាន​ជន​បង្ក ដែល​បើករថយន្ត Audi បុក​យុវតី ២​នាក់​ស្លាប់យ៉ាង​រន្ធត់​នោះ​ហើយ

ភ្នំពេញ​៖ ក្រោយ​មាន​ហេតុការណ៍ រថយន្ត​សេរី​ទំនើប ២​គ្រឿង បាន​បើក​បុក​នឹង​កិន​យុវតី​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ បណ្តាល​អោយ​ស្លាប់​យ៉ាង​អ​នោ​ច​អធម​នា​ពេល​ថ្មី​ៗ​កន្លង​មក​។

ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ តាម​រយៈ​ផេ​ក ABC បាន​ចេញផ្សាយ​នៅ​ដំណឹង​ទាក់ទង​នឹង​ការ​ចាប់ខ្លួន អ្នកបើកបរ​រថយន្ត​ទំនើប​ខាងលើ​ហើយ​។ ក្នុង​នោះ​ផេ​ក ABC បាន​សរសេរ​ថា “Update ប្រតិបត្តិការ​ដ៏​ក្តៅ របស់​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកណ្តាល

នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​ឃា ត់​អ្នក​បើករថយន្ត AUDI ដែល​បើករថយន្ត​បុ ក​យុវតី​ចំនួន ២​នាក់ បណ្តាល​ឲ្យ​ស្លា ប់​យ៉ាង​អ​ណោ​ច អ​ធ័​ម​បំផុត នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ កាលពី​យប់​ថ្ងៃ​ទី​១១ ខែ ធ្នូ​នេះ
ហើយ​នៅ​រសៀល​ថ្ងៃនេះ​ថា អ្នក​បើករថយន្ត​ម្នាក់​ត្រូវ​បាន​ឃា ត់​ខ្លួន និង​កំពុង​ចាត់ការ​តាម ច្បាប់​។ យ៉ាងណា​ក៏​ដោយ សម្រាប់​អ្នក​បើករថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Highlander មិន​ទាន់​ឃា ត់​ខ្លួន​បាន​នៅឡើយ​ទេ​។

ការ​ឃា ត់​អ្នក​បើករថយន្ត និង​រថយន្ត បាន​ធ្វើ​ឡើង​នៅ​ជិត​ស្ពាន​លី​យ៉ុ​ង​ផាត់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ​នៅ​រសៀល​ថ្ងៃនេះ​តែ​ម្តង​។ យោង​តាម​បណ្ណ​សម្គាល់​រថយន្ត​បង្ហាញ​ថា ម្ចាស់​រថយន្ត AUDI ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុ​មេ​ត សុក​ន្ធ​រ័​ត្ន​វ​ត្តី មាន​ទីលំនៅ​ផ្ទះ​លេខ​៣៣A ផ្លូវ​លេខ​៣៣៧ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​”៕

Advertisement