ហ្វេសប៊ុក៖ នេះបើយោងតាមផេករបស់លោក ព្រាប កុល បានសរសេរនៅមុននេះបន្តិចថា “ក្នុងឆ្នាំ ២០២០ យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរ សូមស្នើធ្វើកិច្ចការខ្លះ ដើម្បីស្វែងយល់ការពិត និងជម្រះមន្ទិលសង្ស័យ អំពីបញ្ហានៃការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម។
ដូច្នេះ សូមឯកឧត្តម វ៉ា គិម ហុង និង ឯកឧត្តម សុខ ទូច ផ្តល់កិច្ចសហប្រតិបត្តិការ ទៅលើសំណើធ្វើ កិច្ចការដូចខាងក្រោមនេះ ៖
១. យើងខ្ញុំស្នើសុំឯកឧត្តមបង្ហាញផែនទី ដែលប្រើប្រាស់សម្រាប់ការកំណត់ទីតាំងបោះបង្គោលព្រំដែន និងវិធីសាស្ត្រ/របៀបគណនា កំណត់បង្គោលព្រំដែន តាមលក្ខណ:វិទ្យាសាស្ត្រ។
២. សូមឯកឧត្តមបង្ហាញទីតាំងបង្គោលព្រំដែនទាំងអស់ ដោយមានអាស័យដ្ឋានជាក់លាក់ផង។
៣. សូមសហការរៀបចំវេទកាសាធារណ: ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ និងពលរដ្ឋ ដែលចាប់អារម្មណ៍ពីបញ្ហាព្រំដែន ជាពិសេសពលរដ្ឋ ដែលរស់នៅក្នុងភូមិ ឃុំជុំវិញទីតាំងបង្គោលព្រំដែន និងអ្នកសារព័ត៌មានជាតិ/អន្តរជាតិ យើងខ្ញុំសង្ឃឹមថា ឯកឧត្តមទាំងពីរ ទទួលយក សំណើរទាំង ៣ ខាងលើនេះ។
យើងខ្ញុំទន្ទឹងរង់ចាំចម្លើយវិជ្ជមានពីឯកឧត្តមទាំងពីរ។ ចំពោះការបរិច្ឆេទនៃការអនុវត្តន៍វិធានការទាំង ៣ ខាងលើនេះ គឺកាន់តែឆាប់ កាន់តែល្អ នៅក្នុងឆ្នាំ 2020 នេះ។ពីខ្ញុំ ព្រាប កុល (ក្នុងនាម ពលរដ្ឋខ្មែរ)
***
បើបងប្អូនគាំទ្រសំណើនេះ សូមជួយ Share ឱ្យបានច្រើនបើអត្ថាធិប្បាយ (ខំមុិន) សូមធ្វើដោយគោរពគោលការណ៍សីលធម៌”៕
