Connect with us

ព័ត៌មានជាតិ

វី​ដេ​អូ​ស្តែង​ៗ កំពុង​ឈរ​សម្រួល​ចរាចរណ៍ ស្រាប់តែ​រថយន្ត​បែន​ដឹក​ថ្ម​បើក​បុក និង​កិន​ពីលើទៀត

កំពត​៖ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ហេតុការណ៍​រថយន្ត​បែន​ដឹក​ថ្ម​មួយ​គ្រឿង បាន​បើក​បុក​រថយន្ត​២​គ្រឿង នឹង​ប៉ូ​លី​ស​ចរាចរណ៍​ម្នាក់​ដែល​បាន​កំពុង​ជួយ​សម្រួល​ចរាចរណ៍​នៅ​លើ​ស្ពាន​ថ្មី ខេត្តកំពត​។ ក្រោយ​កើតហេតុ​ប៉ូ​លី​ស​ចរាចរណ៍​ខាងលើ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ដើម្បី​ធ្វើការ​សង្គ្រោះ​ជា​បន្ទាន់​ផង​ដែរ​។

នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា​Soapiseth Kem បាន​សរសេរ​ថា “​ខេត្តកំពត Video camara​សុវត្ថិភាព ឡាន​បែន​ដឹក​ដី​បុក​រះ​ឡាន​២​គ្រឿង​និង​ប៉ូ​លី​ស​ចរាចរណ៍​ដែល​កំពុង​សម្រួល​ចរាចរណ៍​នៅ​ស្ពាន​ថ្មី​”៕

Advertisement