Connect with us

ព័ត៌មានជាតិ

គាំទ្រលោក តាន់ គីមសួរ ធ្វើយុទ្ធ​ការប្រយុទ្ធ​ប្រឆាំង​ជាមួយ​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អយុត្តិធម៌​សម្រាប់​ប្រជា​កសិករ​ដាំ​បន្លែ​

ហ្វេ​ស​ប៊ុ​ក​៖ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ របស់​ដំណាំ បន្លែ​បាន​ធ្វើ​អោយ​ប្រជា​កសិករ​ជា​ច្រើន​ជួប​នៅ បញ្ហា​ចោទ​។ ក្នុង​នោះ​មាន​កសិករ​ខ្លះ បាន​ធ្វើការ​ដក់​នៅ បន្លែ​របស់​ខ្លួន​ចោល ក៏​ព្រោះតែ​គ្មាន​ទីផ្សារ​។

ស្រាប់តែ​ពេល​នេះ​លោក តាន់ គី​ម​សួរ បាន​ចេញ​មុខ​មក​ធ្វើ យុទ្ធ​ការប្រយុទ្ធ​ប្រឆាំង​ជាមួយ​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អយុត្តិធម៌​សម្រាប់​ប្រជា​កសិករ​ដាំ​បន្លែ​។ ដោយ​ក្នុង​នោះ​តាម​រយៈ​ផេ​ករប​ស់លោក បាន​សរសេរ​ថារ “​ឱកាស​ក្នុង​ការ​យកមុខ​បាន​មក​ដល់​ទៀត​ហើយ​???

យុទ្ធនាការ​២០២០​នេះ​គឺ​ធ្វើ​យ៉ាងណា​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អយុត្តិធម៌​សម្រាប់​ប្រជា​កសិករ​ដាំ​បន្លែ ខ្ញុំបាទ​តាន់ គឹ​ម​សួរ​និង​លោក ប៉ែន ចំរុង រួម​ទាំង​ក្រុមការងារ​នឹង​ធ្វើ​យ៉ាងណា​ពង្រឹង​ទីផ្សារ​តម្លៃ​បន្លែ​ដែល​គ្មាន​ជាតិ​គីមី​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ថវិកា​ចំណេញ​មួយ​ចំនួន​ធំ​ដែល​ទទួល​បាន​ពី​ការ​លក់​បន្លែ​នឹង​បង្វិល​ចូល​មូលនិធិ​ដាំ​កូន​ឈើ​និង​អភិវឌ្ឍ​សហគមន៍​។ បើ​យើង​មិន​គិតគូ​ពី​ប្រជាជន​និង​ប្រយោជន៍​របស់​សង្គម​ជាតិ​យើង តើ​ចាំ​ឲ្យ​អ្នក​ណា​មក​គិតគូ​ជំនួស? សង្ឃឹមថា​ពុក​ម៉ែ​បងប្អូន​នឹង​គាំទ្រ​???”៕

Advertisement