កំពត៖ ក្រោយមានហេតុការណ៍រថយន្តបែនដឹកថ្ម បានបុករថយន្ត២គ្រឿង ក៏ដូចជាប៉ូលីសចរាចរណ៍ម្នាក់ ដែលកំពុងបំពេញភារកិច្ចជួយសម្រួសចរាចរណ៍នៅចំនុច ស្ពានថ្មី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ។
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈរបស់លោក Mao Chanmathurith បានសរសេរបញ្ជាក់ថា “ករណីគ្រោះថ្នាក់ចរាចរណ៏ល្ងាចមិញ 27.12.2019 ចំពោះមន្ត្រីរបស់ខ្ញុំនៃការិយាល័យចរាចណ៏ផ្លូវគោក ដែលនៅបញ្ជាចរាចរណ៏នៅគល់ស្ពានត្រើយខាងលិច បានបញ្ជូនទៅដល់មន្ទើរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម។ គាត់បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខ្ញុំបាទធានារាល់ការចំណាយក្នុងការព្យាបាលទាំងអស់ចំពោះមន្ត្រីដូចរូបគាត់ដែលកំពុងបំពេញការងារ និងសកម្មក្នុងការងារ។ សូមជូនពរបងឆាប់ជាសៈស្បើយ ។ ( បាក់ឆ្អឹងជំនីចំនួន ៩ )”៕







