កំពង់ស្ពឺ៖ កាលពីថ្ងៃទិ២៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមាន ឈ្មោះ សេង សាវឿន ហៅ (ឈីញ) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបររថយន្ត (បែនដឹកដី) ស្នាក់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងនោះសមត្ថកិច្ចបានដកហូតនៅវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៌សរ សរុបចំនួន (១៩៥កញ្ចប់) ដែលដាក់បន្លំក្នុងសំបកស្ករគ្រាប់ និងកិបក្នុងលុយ ,ដងខ្សៀសំរាប់ជក់ ធ្វើអំពីកែវ ចំនួន ២១ ខ្សៀ ,ទូរសព្ទ័ ប្រភេទ oppo ពណ៌ស្វាយចំនួន ០១គ្រឿង,ជញ្ជៀន (ចំនួន២វង់) ត្បូងពណ៌ខ្មៅ ចំនួន០១ និង ចិញ្ចៀនរូបក្ងោក លោហៈធាតុ ពណ៌ក្រហម ចំនួន ១វង់,ខ្សែករ ពណ៌ក្រហមមានត្បូងខ្មៅ ចំនួន ០១ខ្សែ,ខ្សែដៃ លោហៈធាតុពណ៌ក្រហម ចំនួន ០១ខ្សែ,នាឡិកាដៃពណ៌ក្រហម ខ្សែស្បែក ចំនួន ០១ខ្សែ,ប្រាក់រៀល ចំនួន ៧៥០០០រៀល,ថង់សំរាប់ច្រកមួយចំនួនទៀត៕

