Connect with us

ព័ត៌មានជាតិ

ខ្វះ ២០​នាទី​ឆ្លង​ឆ្នាំ​ថ្មី​!! ស្រាប់តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា ស្លាប់​អស់ ៨​នាក់ នឹង​របួស ៩​នាក់

កំពង់ស្ពឺ​៖ កាលពី​ម៉ោង​ប្រមាណ ២៣:៤០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៤១​ស្ថិត​ក្នុងភូមិ​អណ្ដូង​ច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រវាង​រថយន្ត​កុង​ទី​ន័​រ បុក​ជាមួយ​រថយន្ត​តូ​រី​ស​។

បើ​តាម​ប្រភព​ពី​ឧត្តម​ស​នី​យ៍​ត្រី ញ៉ែ​ម សៅ ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា​នៅ​ក្នុង គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​អោយ​មាន​មនុស្ស​៨​នាក់ ស្លាប់ (​ស្រី​៥ ប្រុស​៣) និង​របួសធ្ងន់​៩​នាក់ (​មាន​ស្ត្រី​ពោះធំ ២​នាក់​)​។

តាម​ប្រភព​ដ​ដែរ​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ទេសចរណ៍​ប្រភេទ​សាំ​យ៉ុ​ង ស្លាក​លេខ​ភ្នំពេញ 2AF-2506 អ្នកបើកបរ​ស្លាប់ រថយន្ត​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង បាន​រេ​ចង្កូត ចូល​គន្លង​ផ្លូវ​ផ្នែក​ខាងឆ្វេង​ដៃ​នៃ​រថយន្ត​ដឹក​ទំនិញ​ស៉ី​ម៉​ង់ ម៉ាក HINO ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-5849 ធ្វើ​ដំណើរ ពី​ត្បូង​ទៅ​ខាងជើង​៕

Advertisement