ហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ ចែ វី បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ម៉ាក់លែងធ្វេសប្រហែសទៀតហើយ ក្ដៅខ្លួនមិនដល់២ម៉ោង កូនក្ដៅប្រកាច់ យកកូនទៅពេទ្យធ្លាប់មេីល អង្វរអោយជួយសង្គ្រោះកូនបន្ទាន់ តែបែរជាដោះសារប្រញាប់សុីការគេ ទាំងដែលកូនខ្ញុំ ក្ដៅប្រកាច់ខាំធ្មេញ រឹងដៃជេីងអស់ នេះរឺវិជ្ជាជីវ:ពេទ្យ ឃេីញស្លាប់មិនជួយ អង្វរអស់ចិត្ត ដាច់ចិត្តចេញមករកពេទ្យផ្សេង ទាំងទ្រូងឈឺអាណិតកូន ក្ដៅដង្ហក់ សំណាងជីវិតកូនថ្លៃ បានពេទ្យម្នាក់ជួយសង្គ្រោះកូនទាន់ ដង្ហក់រហូតត្រូវបញ្ចូលខ្យល់អុកសុីហ្សែនគាត់ធ្លាប់ធ្វើការនៅគន្ធបុប្ផាពីមុន ហេីយក៏គុណបុណ្យប្អូនថ្លៃខ្ញុំទៀតថ្ងៃហ្នឹងគាត់ជួយខ្នះខ្នែងនាំមកពេទ្យភ័យឡេីងសភ្នែកគ្រប់គ្នា”៕


