ហ្វេសប៊ុក៖ នេះបើយោងតាមផេកហ្វេសប៊ុក សិល្បករកម្ពុជា បានសរសេរបង្ហោះនៅក្នុងបណ្តាញសង្គមមុននេះថា “អាណិតតារាកំប្លែង តាចេក ណាស់ ដែលជាតារាកំប្លែងជើងចាស់គាត់ខំអញ្ជើញមកចូលរួមបុណ្យសពលោកតាស្មាញ បែជាជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូតាមផ្លូវដោយឡានធំៗបើកលឿនពេកកៀគាត់ចូលកៀនបុកនិងកំនួកថ្មហើយដួលតែម្តង បន្ទាប់គេបានជូនគាត់ទៅពេទ្យតែដោយពេទ្យចិត្តធម៌គេមិនយកលុយគាត់ទេ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”៕




