Connect with us

ព័ត៌មានជាតិ

ហួសចិត្ត!! កាប់​ប្រពន្ធ​-​កូន របួសធ្ងន់ ព្រោះតែ​រឿងបទ​ចម្រៀង​មួយ​បទ

កោះកុង៖ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កេ​ី​ត​ឡេ​ី​ង​កាលពី​យប់​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ​២០២០ នា​វេលា​ម៉ោង ៣:៣០​នាទី ទាប​ភ្លឺ​នា​រាត្រី​ឆ្លង​ឆ្នាំ នៅ​ចំណុច​ខារ៉ាអូខេ សព​យុទ្ធ​ជន ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ។

បង្ករ​ឡេ​ី​ង​ដោយ​ជនសង្ស័យ​ឈ្មោះ អៀង ប៊ុ​ន​យឿ​ន (​ហៅ​តុលា​) ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ខ្មែរ បាន​យក​កាំបិត​តាំង​តោ​កាប់​ប្រពន្ធ​ឈ្មោះ ថូ សុខ​ណា ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើក​ខា​រា​អូ​ខេ បណ្តាល​ឲ្យ​រង​របួសធ្ងន់ និង​កូន​ឈ្មោះ ឈ្មោះ ទុំ សោភា ភេទ​ស្រី អាយុ ១១​ឆ្នាំ មុខរបរ សិស្ស រង​របួសធ្ងន់ ត្រូវ​បាន​សង្គ្រោះ​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក ឯ​ជនសង្ស័យ​វិញ បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ក្រោយ​ធ្វេ​ី​សកម្មភាព​រួច តែ​ជា​អកុសល ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង ឃាត់ខ្លួន​នៅ ចំណុច​ផ្លូវ​លេខ ៤៨ ប៉ុស្តិ៍​តា​តៃ​ក្រោម ។

តាម​ការ​សួរ​ចម្លើយ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កេ​ី​ត​ហេតុ ជន​រង​គ្រោះជា​ប្រពន្ធ​បាន​ឲ្យ​ប្តី​ចាក់ បទ​ចម្រៀង (​អ្នក​ម្តាយ​កំសត់​) ដើម្បី​ច្រៀង​លេង ហើយ Live តាម​ទូរស័ព្ទ តែ​ជនសង្ស័យ​ជា​ប្តី​មិន​ព្រមអោយ​ចាក់​បទ​នោះ​ទេ ដោយសារ​តែ​ម្តាយ​ទើបតែ​ស្លាប់ នាំ​ឲ្យ​ពិបាកចិត្ត​ហេ​ី​យ​យំ តែ​ប្រពន្ធ​នៅ​តែ​ចាក់ ទេ​ី​ប​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា រហូត​ដល់​ប្រេ​ី​អំពើ​ហិង្សា ។ បច្ចុប្បន្ន ជនសង្ស័យ បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ដេ​ី​ម្បី​បំពេញ​សំណុំរឿង ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់៕

Advertisement