ព្រះសីហនុ៖ ពលរដ្ឋផ្ញើរូបភាព ប្រាប់ពីរថយន្តក្រឡុកបេតុងមួយគ្រឿង បើកបរពេលយប់តាមផ្លូវអូរ៥កាលពីយប់ថ្ងៃ២៧កុម្ភៈ២០២០ បំពាក់ភ្លើងហ្វាបាញ់មកក្រោយផងនិងបំពាក់សងខាងរថយន្តផង ដែលបង្កការលំបាកបំផុត ដល់អ្នកបើកបរពីក្រោយ។ កន្លងមកនិងជាប្រចាំ នគរបាលបានចាប់ដោះយកអំពូលហ្វាខុសបច្ចេកទេសនេះជាបន្តបន្ទាប់ក្នុងពេលត្រួតពិនិត្យរកឃើញ ប៉ុន្តែអ្នកបើកបររថយន្តក្រឡុកសុីម៉ង់ត៍មួយចំនួនឬរថយន្តធំៗមួយចំនួនទៀត នៅតែចាប់ដាក់អំពូលហ្វានេះ មិនចូលរួមអនុវត្តន៍ឡើយ។
បើតាមពលរដ្ឋម្ចាស់រូបភាពលើកជាសំណូមពរថា ក្រៅពីវិធានការរបស់សមត្ថកិច្ច ចាំបាច់បំផុតនោះអ្នកបើកបររថយន្តផ្ទាល់ឬខាងក្រុមហ៊ុនទទួលខុសត្រូវ គួរតែដាក់ចិត្តដោយការអាណិតដល់អ្នកបើកបរពីក្រោយ ជួយការពារគ្រោះថ្នាក់ផ្សេងៗ ដោយការស្រឡាញ់រាប់អានក្នុងនាមពលរដ្ឋកម្ពុជាដូចគ្នា នោះបញ្ហាអំពូលភ្លើងហ្វាបាញ់មកក្រោយបែបនេះ អាចនឹងលែងមាន នាំមកនូវសុវត្ថិភាព សេចក្តីសុខក្នុងពេលបើកបរតាមផ្លូវជាក់ជាពុំខាន៕



ប្រភព៖ Huy Bunleng News