ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឪកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី ដែលបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។
ក្នុងនោះសម្តេចបានបញ្ជាក់អំពីគម្រោងសង់ស្ពានទៅចំនួន ២ ទៅកាន់អរិយក្សត្រ និងល្វាឯម។ ដោយក្នុងនោះមួយចេញពីខាងជ្រោយចង្វារ ទៅកាន់អរិយក្សត្រ នឹងមួយទៀតចេញពីខាងផ្លូវជាតិលេខ១ ឆ្លងកាត់ត្រង់ក្តីតាកុយ ទៅកាន់ល្វាឯម៕