Connect with us

ព័ត៌មានជាតិ

លោកអធិការរងខណ្ឌដូនពេញ៖ “ធ្វើមេដឹកនាំ ត្រូវគិតពីកូនចៅ… ត្រូវមានសិល្បៈចែករំលែក កុំច្រាស់តែឯង…”

ករណីដ៏រសើបនិងភ្ញាក់ផ្អើលមួយ ត្រូវបានគេស៊ែរនិងរិះគន់យ៉ាងច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ូក ក្រោយពីលោក ហួត ពិសិដ្ឋ អធិការរងខណ្ឌដូនពេញ ដែលមានរហស្សនាមថា មីនា១២ បានបង្ហោះមួយ ដែលធ្វើឲ្យមហាជនទូទៅ ជាពិសេសសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញតែម្តង ដោយលោកបានទម្លាយពីរឿងអាស្រូវរបស់ស្ថាប័នខ្លួនឯង ។

សាររបស់លោក ហួត ពិសិដ្ឋ ដែលធ្វើឲ្យគេភ្ញាក់ផ្អើលខាងលើនេះ បាននិយាយថា “ធ្វើមេដឹកនាំ ត្រូវគិតពីកូនចៅ កុំក្តោបតែឯង កុំនិយមបក្ខពួកនិយម ត្រូវមានសិល្បៈចែករំលែក កុំច្រាស់តែឯង ប្រយ័ត្នជាប់គុកតែឯង និង បក្ខពួកគូកន”។

ទោះជាយ៉ាងណា យោងតាមប្រភពព័ត៌មានមួយ បានទម្លាយពីខាងនគរបាលខណ្ឌដូនពេញថា នៅថ្ងៃទី២៨ ខែកុម្ភៈនេះថា ជាធម្មតាលោក ហួត ពិសិដ្ឋ ឲ្យតែពេលផឹកស្រវឹងម្តងៗ តែងតែនិយាយពាក្យមិនសមរម្យ និងទម្លាយរឿងអាស្រូវក្នុងស្ថាប័នខ្លួនឯងជាញឹកញាប់ ។

ក្នុងនោះផងដែរ លោក ហួត ពិសិដ្ឋ ធ្លាប់ត្រូវបានលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការរងនគរបាលខណ្ឌដូនពេញ ហៅមកណែនាំជាច្រើនលើកច្រើនសាររួចមកហើយ តែលោក ហួត ពិសិដ្ឋនៅតែមិនព្រមកែ ហើយឲ្យតែស្រវឹងគឺតែងតែទម្លាយរឿងអាស្រូវក្នុងស្ថាប័នបែបនេះរាល់លើក ។

មហាជនជាច្រើននាំគ្នារងចាំមើលថា តើមានការបកស្រាយបែបណា ជុំវិញការបកអាក្រាតស្ថាប័នខ្លួនឯងខាងលើរបស់លោក ហួត ពិសិដ្ឋ ហើយតើរឿងនេះពិតដែរឬទេ បានជាលោក ហួត ពិសិដ្ឋ ទម្លាយចេញទាំងមិនលាក់លាមបែបនេះ ៕

Advertisement