ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ Solida Chhaiychanrithy បានបង្ហោះនៅក្នុងបណ្តាញសង្គម បង្ក អោយមានការភ្ញាក់ផ្អើលកើតឡើង។ ក្នុងនោះគណនីខាងលើ ក៏បានសរសេរបញ្ជាក់ផងដែរថា “ផ្ទះនេះមិនមានមនុស្សនៅទេប៉ុន្តែវិក្កយបត្រខែនេះអស់ជាង៥លានរៀល(ជាងមួយពាន់ដុល្លា)ពេលយេីងទៅសួរនាំភាពមិនប្រក្រតីនេះក៏ជួបមន្ត្រីជំនាញប៉ន្តែសំគាល់ឃេីញថានៅមានមន្ត្រីរក្សាឥរិយាបទមិនតាមកំណែទម្រង់សុីជម្រៅរបស់រាជរដ្ឋាភិបាលសោះ។ ជួយពិចារណាផងបងប្អូនអេីយផ្ទះនៅលេីផ្លូវក្នុងក្រុងមិនមានកាយដីធ្វេីផ្លូវឬដាក់លូទេហេីយក៏គ្មានអ្នកលួចទឹកចេញពីផ្ទះនេះដែរហេតុអ្វីលោកទឹកអស់ជាងប្រាំលានខណ:អគ្គីសនីអស់តែបីពាន់រៀល? ឬនាឡិកាស្ទង់នោះវិលមុខ?
យេីងស្នេីសុំអោយមន្ត្រីផ្នែក(ជាង)មកជួយមេីលពីភាពមិនប្រក្រតីនេះគេថាចាំសប្តាហ៍ក្រោយយ៉ាងហី! សុំថ្ងៃត្រឹមថ្ងៃចន្ទ័ក្រោយនេះក៏មន្ត្រីមិនព្រមទេចាំមួយសប្ដាហ៍សិន។ អញ្ចឹងបេីត្រូវបង់មួយខែៗជាងមួយពាន់ដុល្លានោះខ្ញុំសូមប្រកាសលក់ផ្ទះនេះចោលព្រោះគ្មានលុយបង់ទឹកទេ។ sic”៕



