ព្រះសីហនុ៖ ដោយបច្ចុប្បន្ន មានរថយន្តធុនធំ និង រថយន្តក្រឡុកស៊ីម៉ងត៍មួយចំនួន បានបំពាក់ភ្លើងហ្វា ពីមុខ ចំហៀង និងពីក្រោយរថយន្ត ខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវដ៌ទៃទៀតមើលទៅមុខពិបាក ព្រោះវាចាំងភ្នែកអ្នកបើកបរអាចបង្ករគ្រោះថ្នាក់។
ដោយមានសំណូមពរ ពីប្រជាពលរដ្ឋនិងបទបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សំណូមពរដល់គ្រប់យានយន្ត ដែលមានបញ្ហាដូចខាងលើសូមពិនិត្យនិងដោះចេញដោយខ្លួនឯង ហើយការិយាល័យជំនាញ នគរបាលខេត្ត និងចុះត្រួតពិនិត្យតាមដងផ្លូវ ឬចុះដល់កន្លែងក្រុមហ៊ុនតែម្ដងដើម្បីណែនាំ។
បើពុំអនុវត្តន៌តាមសេចក្ដីណែនាំនោះទេ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងចាត់វិធានការអនុវត្តន៌តាមច្បាប់ដោយតឹងរុឹងបំផុត៕




ប្រភព៖ ឡេង ប៊ុននី