Connect with us

ព័ត៌មានអន្តរជាតិ

ត្រឹមតែ​១​ថ្ងៃ​ប៉ុណ្ណោះ ចិន​អាច​ព្យាបាល​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បាន​ជិត ៤​ពាន់​នាក់

ចិន​៖ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ បានអោយ​ដឹង​ថា តាម​របាយការណ៍​របស់​អាជ្ញាធរ​សុខាភិបាល ចិន បាន​បញ្ជាក់​ថា​ក្នុង​មួយ​ថ្ងៃ​ក្រុម​គ្រូពេទ្យ​ចិន​អាច​មាន លទ្ធភាព​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា បាន​រហូត​ដល់​ទៅ ៣,៦២២​នាក់ ដែល​នេះ​ពិតជា​មាន​ចំនួន ច្រើន​។

ក្នុង​នោះ​របាយការណ៍​ខាងលើ​ក៏​បាន​បញ្ជាក់​ថា​ចំនួន​អ្នក​ឆ្លង ដោយសារ​វីរុស​កូ​រ៉ូ​ណា​ក្នុង​ថ្ងៃ​នោះ​មាន​តែ ៣២៧​នាក់​ប៉ុន្តែ​នោះ​។ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​គឺ​មាន​ភាព​ខុស​គ្នា​រហូត​ដល់​ទៅ ១០​ដង​៕

Advertisement