ថៃ៖ ក្រោយចំនួនអ្នកឆ្លងនៅវីរុសកូរ៉ូណា នៅក្នុងប្រទេសថៃ បានកើនឡើងរហូតដល់ទៅ ៤១ករណី ដោយក្នុងនោះមាន ២១ករណីបានធ្វើការព្យាបាលបានសះស្បើយហើយ។
ស្រាប់តែពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាជនថៃមួយចំនួនបានយកលុយទៅធ្វើការលាងទឹកសម្អាត ដោយសារតែខ្លាចនៅការឆ្លងវីរុសកូរ៉ូណាខ្លាំងពេក។ ចំពោះហេតុការណ៍មួយនេះនៅមិនទាន់មានការបញ្ជាក់អោយ ច្បាស់អំពីខាងអាជ្ញាធរថៃនៅឡើយទេ៕
