វៀតណាម៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានអោយដឹងថាសាលានៅខេត្តចំនួន ៦២របស់វៀតណាម បានសម្រេចបិទទ្វារ ដោយអោយសិស្សានុសិស្សសម្រាក់នៅផ្ទះចន្លោះពី១ ទៅ២សប្តាហ៍ ដោយសារតែការរីករាលដាលនៃវីរុស Covid-19។
ក្នុងនោះដែរបើតាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុង ហូជីមិញ ថា សាលារៀនទាំងអស់នឹងត្រូវបិទទ្វារយ៉ាងហោចណាស់ ក៏ដល់ថ្ងៃទី៨ ខែមីនា។ ចំណែកសម្រាប់កូនសិស្សក្មេងៗ នឹងអាចត្រូវសម្រាក់រហូតដល់ថ្ងៃទី១៥ ខែមីនា៕