Connect with us

ព័ត៌មានអន្តរជាតិ

អ៊ីតាលីប្រកាសពីចំនួនអ្នកឆ្លង កើនឡើងដល់ជាង១ពាន់នាក់ហើយ ហើយអ្នកស្លាប់មានចំនួន…

ទីក្រុងរ៉ូម អ៊ីតាលី៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានដ៏ធំមួយឈ្មោះ CNA នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលអ៊ីតាលី បានប្រកាសជាផ្លូវការពីអ្នកឆ្លងជំងឺ Codvid-19 នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងលើសពី១០០០នាក់ហើយ ខណៈតួលេខអ្នកស្លាប់បានកើនឡើងរហូតដល់២៩នាក់ឯណោះ ។

សេចក្តីប្រកាសបានបន្ថែមទៀតថា គិតចាប់តាំងពីការរីករាលដាលនៃជំងឺ CODVID-19 បានចាប់ផ្តើមឡើងនៅក្នុងប្រទេសអឺរ៉ុបមួយចំនួនកាលពីជាងមួយសប្តាហ៍មុន ហើយតួលេខនៃការឆ្លងបានកើនរហូតដល់១,១២៨ករណី គិតត្រឹមថ្ងៃសៅរ៍ ខណៈពេលដែលគិតត្រឹមថ្ងៃសុក្រមានតែ៨៨៨ករណីប៉ុណ្ណោះ ចំណែកអ្នកស្លាប់ដោយសារជំងឺនេះ មានចំនួន២៩នាក់ ៕

Advertisement