ហ្វេសប៊ុក៖ នេះយោងតាមប្រភពរបស់ផេកលោក ផែង វណ្ណៈ ដែលបានបង្ហោះនៅមុននេះបន្តិចថា “លួចដុតស្ពាននៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទៀតហើយ
ហេតុអ្វីបានចេះតែមានបទល្មេីសលួចដុតស្ពាននៅស្រុក សង្គមថ្មី ខេត្តព្រះវិហារ អញ្ចឹង ? ការលួចដុតស្ពានអស់ចំនួន ២ កន្លងមក សមត្ថកិច្ច និង អាជ្ញាធរ រកមិនទាន់ឃេីញជនល្មេីសផង ឥលូវមកព្យាយាមដុតស្ពានឈេីមួយទៀតហេីយ តែសំណាងល្អបានប្រជាពលរដ្ឋជួយពន្លត់ទាន់ ។
គិតទៅអាណិតលោក បេន ជនជាតិ អាមេរិក ដែលខំលះបង់ដេីម្បីការពារធនធានធម្មជាតិនៅក្នុងប្រទេសយេីង បែជាទទួលរងការគំរាមកំហែង បំភិតបំភ័យ ឥតឈប់ឈរបែបនេះ ។
ថ្នាក់លេីគួរពិចារហេីយ បេី អភិបាលស្រុក សង្គមថ្មី អសមត្ថភាព មិនអាចគ្រប់គ្រងថែរក្សាទ្រព្យសមបត្តិសាធារណៈក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនមិនបាន គួររកអ្នកថ្មីជំនួសហេីយ ។
បេីជនល្មេីសនៅតែប៉ុនប៉ងព្យាយាមបំផ្លាញមិនយូរមិនឆាប់ ស្ពានឈេីនេះអាចនឹងត្រូវជនល្មេីសដុតបំផ្លាញទៀតមិនខាន”៕




