Connect with us

ព័ត៌មានអន្តរជាតិ

ថៃ ប្រកាសពីករណីអ្នកស្លាប់ដំបូងដោយសារវីរុស COVID-19​ នៅក្នុងប្រទេសខ្លួន

ប្រទេសថៃ៖ នាថ្ងៃអាទិត្យ ទី១ ខែមិនា  លោកទ្រីរ៉ាត ហែមសាតតា សាស្ត្រាចារ្យផ្នែកសរសៃប្រសាទ នាយកដ្ឋានឱសថផ្ទៃក្នុង មហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យជូឡាឡុងកន បានឲ្យដឹងថា មានអ្នកជំងឺម្នាក់ជនជាតិថៃ  បានស្លាប់ដោយសារវីរុសកូរ៉ូណា COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosod

យោងតាមប្រភពព័ត៌មានដដែលបានប្រាប់ឲ្យដឹងថា បុរសជនជាតិថៃ អាយុ៣៥ ឆ្នាំ ដែលជាអ្នកលក់ផលិតផល ហើយបានឆ្លងវីរុស COVID-19 នៅថ្ងៃទី១៦ ខែកុម្ភៈ ហើយបានស្លាប់នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង១៨និង២៥នាទី។ មុនពេលដែលគាត់ស្លាប់គាត់បានសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ Bamras Naradul ដោយមានអ្នកជំនាញក្រុមគ្រូពេទ្យជាច្រើនបានខិតខំព្យាបាលគាត់ ទៅតាមលក្ខណស្ដង់ដាព្រមទាំងបានទទួលការជម្រុញអុកស៊ីសែនឈាមរបស់ ECMO។

លោកវេជ្ជបណ្ឌិត ទ្រីរ៉ាត ហែមសាតតា បានបន្ថែមទៀតថា អ្នកជំងឺពុំមានរោគប្រចាំខ្លួនយ៉ាងណាក្ដី តែពេលដែលមេរោគ COVID-19​ បានឆ្លងហើយនោះវានឹងបណ្ដាលឲ្យសួតអ្នកជំងឺហើមខ្លាំងទាំងសងខាង រហូតដល់ស្លាប់បែបនេះ ៕

 

Advertisement