សៀមរាប៖ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០នេះ គឺជាថ្ងៃដែលចាប់ផ្តើម ដាក់អោយដំណើរការជាលើកដំបូងនៅ កន្ត្រកវិល ដែលខ្ពស់ជាងគេនៅស្រុកខ្មែរ និងធំលំដាប់ទី៣ នៅតំបន់អាស៊ី។ លើសពីនេះទៅទៀត កន្ត្រកវិលនេះត្រូវបានចំណាយថវិការសាងសង់ប្រមាណ ៧លានដុល្លារ នឹងមានកំពស់ ៨៥ម៉ែត្រ ជាពិសេសអាចផ្ទុក មនុស្សបាន ១៩២នាក់ ជាមួយនឹងកន្ត្រកសរុប ៤៨ គឺមានន័យថាមួយកន្ត្រក់អាចផ្ទុកមនុស្សបាន ៤នាក់។ អ្វីដែលកាន់តែពិសេសនៅក្នុងកន្ត្រកទាំងអស់សុទ្ធតែមាន បំពាក់នៅម៉ាស៊ីត្រជាក់ ចំណែកក្នុងមួយជុំ កន្ត្រក់យក្សនេះត្រូវចំណាយពេលប្រមាណ ១៨នាទី។ ចំពោះតម្លៃក្នុងការជិះកន្ត្រកនេះវិញ សម្រាប់ភ្ញៀវជាតិតម្លៃ ៥ដុល្លារ ក្នុងម្នាក់ និងភ្ញៀវអន្តរជាតិ ១២ដុល្លារ៕

