អង់គ្លេស៖ ម្សិលមិញនេះ គឺជាការប្រកួតក្នុងសប្តាហ៍ទី២៨ របស់ក្លឹបបិសាចក្រហម ដែលត្រូវទៅសួរសុខទុក្ខក្លឹបស្ករតាំងម៉ែ Everton។ ការប្រកួតនេះ បានត្រូវបញ្ចប់ក្នុងលទ្ធផល ១ទល់១ ចែកគ្នាម្នាក់មួយពិន្ទុ។
គ្រាប់ទី១របស់ក្រុម Everton កើតឡើងនៅនាទីទី៣ ដោយការ ទាត់បាល់របស់អ្នកចាំទីបិសាចក្រហម De Gea ចំនឹងកីឡាករ Everton ហើយខ្ទាតចូលទីខ្លួនឯង។ ការប្រកួតរហូតដល់នាទី ៣១មើលទើបកីឡាករចំណូលថ្មី កំពុងឡើងជើង Fernandes បានស៊ុតពីចំងាយយ៉ាងអស្ចារ្យតាមស្មើរវិញបាន៕