អាមេរិក៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា សហរដ្ឋអាមេរិកចាប់ផ្តើមធ្វើការត្រួតពិនិត្យលើអ្នកដំណើរ ដែលមកកាន់ទឹកដីអាមេរិក ក៏ដូចជាបង្កើនការផលិតម៉ាស បន្ថែមទៀត។
ក្នុងនោះក្រោយមានករណីស្លាប់ដំបូងដោយវីរុស Covid-19 កាលពីថ្ងៃទី១ ខែមីនា។ ស្រាប់តែនៅថ្ងៃទី២ ក៏មានការបញ្ជាក់ មានការស្លាប់មួយករណីទៀត ប៉ុន្តែខាងអាជ្ញាធរមិនទាន់ចេញមកបំភ្លឺចំពោះរឿងនេះនៅ ឡើយទេ៕