Connect with us

ព័ត៌មានជាតិ

K01 និយាយប្រាប់បងប្អូនក្នុងហ្វេសប៊ុកថា លក់រថយន្តបានមួយគ្រឿងនឹងដក ៥០ដុល្លារជួយដល់ Ben តែមកទល់ពេលនេះ Ben មិនទាន់ទទួលបាន១សេនពី K01 ទេ

ស្របពេលជាមួយសប្បុរសជនជាច្រើននាក់បានចូលរួមចំណែកនៅក្នុងការជ្រោមជ្រែងការរស់នៅរបស់ក្រុមគ្រយសារលោក Ben ដែលជាអ្នកការពារព្រៃឈើនៅតំបន់ភ្នំត្នោត ខេត្តព្រះវិហារ ជាមួយគ្នានោះលោក K01 ក៏បានបង្ហាញពីគោលជំហររបស់លោក ថានឹងចូលរួមចំណែកជួយជាថវិការដល់លោក Ben ដែលថវិការនេះបានមកពីការលក់រថយន្តរបស់លោក និងដៃគូ ក្នុងរថយន្តមួយគ្រឿង លោកនឹងបរិច្ចាកចំនួន ៥០ដុល្លារ ។

យ៉ាងណាមិញ បើតាមការលើកពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ចាន់ទី សុធី បានឲ្យដឹងថា រហូតមកទល់ពេលនេះ លោក Ben នៅមិនួទាន់ទទួលបានថវិការសប្បុរសធម៌ពី K01 ឡើយ ហើយម្ចាស់គណនីហ្វេសប៊ុករូននេះ បានអំពាវនាវទៀតថា សូមអោយបងប្អូនក្នុងបណ្ដាញសង្គមកុំយកឈ្មោះ Ben ទៅប្រើដើម្បីរកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនទៀត ។

នេះជាសំណេរទាំងស្រុងដែលដកស្រង់ចេញពីគណនីហ្វេសប៊ុក ចាន់ ទីសុធី ៖ «ម្សិលម្ងៃបាយល្ងាចជាមួយ Ben ខ្ញុំសួរថា K01 ផ្ញើរលុយបានពីការលក់ឡានអោយគាត់ប៉ុន្មាន? គាត់ថាគាត់អត់មានឃើញលុយពី K01 ឫក៏ក្រុមហ៊ុនលក់ឡានរបស់ K01 ទេ ។ សង្ស័យថាលក់មិនដាច់ មួយសោះបានជាអត់អញ្ចឹង សូមបងប្អូនជួយទិញឡានគាត់ផង ហើយក៏សូម អំពាវនាវ អោយបងប្អូនក្នុងបណ្ដាញសង្គមកុំយកឈ្មោះ Ben ទៅប្រើដើម្បីរកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនទៀត » ៕

Advertisement