ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា ដើម្បីទប់ស្កាត់កង្វះខាតម៉ាស់ ក៏ដូចជាការតម្លើងថ្លៃម៉ាស់ រាជរដ្ឋាភិបាលថៃបានសំរេចធ្វើការគ្រប់គ្រង ១០០% លើផលិតកម្មម៉ាស់នៅក្នុងប្រទេសថៃ ។ បច្ចុប្បន្ននេះ មានរោងចក្រ ១១ នៅក្នុងប្រទេសថៃដែលផលិត ៣១ លានម៉ាស់ ក្នុងមួយខែ តែបច្ចុប្បន្នរដ្ឋាភិបាលថៃបញ្ជាអោយបង្កើនផលិតកម្មម៉ាស់ដល់ ១,២ លានម៉ាស់ក្នុង ១ ថ្ងៃ ក្នុងនេះ ៣០% ត្រូវលក់អោយក្រសួងសុខាភិបាលដើម្បីចែកចាយតាមមន្ទីរពេទ្យសាធារណៈ៕