ព្រះសីហនុ៖ កូនប្រុសបង្កើតម្នាក់បានដុតផ្ទះមួយខ្នង របស់ម្តាយខ្លួនឯងបង្កើត កាលពីព្រឹកថ្ងៃទី4 ខែមិនា ឆ្នាំ2020 នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ កែវ សន ភេទស្រី អាយុ72ឆ្នាំ ហើយជនសង្ស័យជាកូនដែលដុតផ្ទះម្តាយខ្លួនឯងនេះ ឈ្មោះ នេត ដារ៉ា ភេទប្រុស អាយុ 38ឆ្នាំមុខរបរកម្មករ បច្ចុប្បន្នបានរត់គេចខ្លួន។
ផ្ទះនេះធ្វើអំពីឈើ ទទឹង7ម៉ែត្រ បណ្តោយយ9ម៉ែត្រ ប្រកហ្វុីប្រូសុីម៉ង់ត៍ រៀបបេតុងខាងក្រោម ឆេះខូចខាតរួមនិងទ្រព្យសម្បត្តិក្នុងផ្ទះអស់ទាំងស្រុង ។ ករណីនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក ៕



ប្រភព៖ Huy Bunleng News