Connect with us

ព័ត៌មានអន្តរជាតិ

មិនគួរសោះ! ឧត្តមសេនីយទោអ៊ីរ៉ង់ម្នាក់ ធ្លាប់ឆ្លងកាត់គ្រាប់មីស៊ីល សង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់មិនដែលអី បែរជាមកស្លាប់ដោយសារកូដវីដ១៩…

យោងតាមសារព័ត៌មានអ៊ីរ៉ង់ Fars បានចុះផ្សាយឲ្យដឹងនៅថ្ងៃ១៤ ខែកុម្ភៈនេះថា មន្ត្រីជាន់ខ្ពស់អុីរ៉ង់ទាំងយោធា និងអ្នកនយោបាយ ជាច្រើនរូប បានស្លាប់ដោយសារតែឆ្លងវីរុស កូវីដ-១៩ ដោយថ្មីៗចុងក្រោយនេះ ឧត្តមសេនីយ៍ទោ Nasser Shabani មេបញ្ជាការកងឆ្មាំបដិវត្តអុីរ៉ង់(IRGC) បានស្លាប់ ដោយសារតែ ឆ្លងវីរុស កូវីដ-១៩ នេះផងដែរ ។

សារព័ត៌មានខាងលើ បានឲ្យដឹងទៀតថា ឧត្តមសេនីយ៍ទោ Nasser Shabani មេបញ្ជាការ កម្លាំងបដិវត្តអុីស្លាមអុីរ៉ង់ បានស្លាប់ហើយនៅថ្ងៃនេះ ដោយឧត្តមសេនីយ៍ទោរូបនេះ បានបំពេញការងារបំរើប្រទេសជាតិ តាំងពីឆ្នាំ១៩៨២មក ហើយបានចូលរួមក្នុងសង្គ្រាម អុីរ៉ង់-អុីរ៉ាក់ ឆ្លងការគ្រាប់រាប់មិនអស់មិនស្លាប់ បែរជាមកស្លាប់ដោយសារកូវីដ-១៩ទៅវិញ។

នៅក្នុងប្រវត្តិរបស់លោក លោកបានប្រើប្រាស់ក្រុមឧទ្ទាមហូធី វាយប្រហារនាវាដឹកប្រេងរបស់អ៉ារ៉ាប់ប៊ីសាអូឌីតចំនួន២គ្រឿង នៅក្នុងដែនសមុទ្រ កាលពីឆ្នាំ២០១៨ផងដែរ។ ហើយអ្វីដែលគេកត់សម្គាល់ខ្លាំង កន្លងមកថ្មីៗនេះ មានមន្ត្រីយោធាអុីរ៉ង់៥រូបហើយ បានស្លាប់ដោយសារតែកូវីដ-១៩ ។

គិតមកដល់ពេលនេះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអុីរ៉ង់១៣រូប ហើយបានស្លាប់ដោយកូវីដ-១៩ និង ១១នាក់ផ្សេងទៀតបាននិងកំពុងឆ្លងវីរុសនេះ៕

ប្រភព៖ Fars

Advertisement