Connect with us

ព័ត៌មានអន្តរជាតិ

ប្រទេសថៃបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា៣២នាក់ថ្មីថែមទៀត សរុប១១៤ករណី

បាងកក ប្រទេសថៃ៖ យោងតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រសួងសុខាភិបាលថៃ នាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន២៣នាក់ថែមទៀត។ ប្រការនេះធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់១១៤នាក់ នៅក្នុងប្រទេសថៃ។

ប្រភពខាងលើក៏បានបង្ហាញផងដែរថា ៩ករណី គឺជាអ្នកដែលបានទៅចូលរួមទស្សនា ការប្រកួតនៅសង្វៀនប្រដាល់ Lumpinee ក្នុងទីក្រុងបាងកក ហើយ៨ករណីជាអ្នកដែលធ្លាប់ទៅ កន្លែងកម្សាន្តដទៃៗទៀត។

ចំណែកឯ៣ករណីផ្សេងទៀត ជាអ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយភ្ញៀវទេសចរណ៍បរទេស នៅអាកាសយានដ្ឋានសុវណ្ណភូមិ នៃទីក្រុងបាងកក ខណៈ៥ករណីជាករណីនាំចូល និង២ករណី ជាភ្ញៀវទេសចរបរទេស ក្នុងប្រទេសថៃ។ សម្រាប់ប្រភពនៃការឆ្លង៣ករណីចុងក្រោយវិញ កំពុងបន្តស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

Advertisement