ប្រទេសវៀតណាម៖ យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់វៀតណាម បានចុះផ្សាយនៅថ្ងៃអាទិត្យនេះថា ទីក្រុងហូជីមិញ នឹងចាប់ផ្តើមបិទទីតាំងកន្លែងកំសាន្តទាំងអស់ ដូចជាក្លិបកំសាន្ត រង្គសាល ខារ៉ាអូខេ ម៉ាស្សា រោងភាពយន្ត និងអ៊ីនធើណេតកាហ្វេ ចាប់ពីម៉ោង៦ល្ងាចថ្ងៃអាទិត្យនេះតទៅ ដើម្បីបង្កានិងទប់ស្កាត់កាលរីករាលដាលនៃវីរុសកូវីដ។
លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ បានចុះហត្ថលេខាសម្រេចលើការបញ្ជាបិទកន្លែងកំសាន្តខាងលើនេះ ក្រោយពីមានការស្នើសុំពីមន្ទីរសុខាភិបាលទីក្រុងហូជីមិញផ្ទាល់ ក៏ដូចជាការផ្តល់អនុសាសន៍ពីគណៈកម្មាធិការអចិន្ត្រៃយ៍វៀតណាម ទទួលបន្ទុកកិច្ចការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ១៩ ។
បើយោងតាមរបាយការណ៍ពិភពលោក បច្ចុប្បន្នប្រទេសវៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩៥៣នាក់ហើយ ដោយនៅក្នុងក្រុងហូជីមិញមានអ្នកឆ្លង៤នាក់ ៕