Connect with us

ព័ត៌មានជាតិ

ប្រសើរណាស់ ! ដើម្បីឆ្លើយតបទៅនឹង សំណើរលោក ម៉ម ប៊ុនហេង ប្រកាស​រក​ពេទ្យ​ស្ម័គ្រចិត្ត ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ យុវជន២នាក់ បានប្រកាសខ្លួនចូលបម្រើជាពេទ្យស្ម័គ្រចិត្ត ដោយមិនរុួញរា

ភ្នំពេញ៖ ក្រោយពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានប្រកាស​រក​ពេទ្យ​ស្ម័គ្រចិត្ត ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ថ្មីៗនេះដែរ មានយុវជន២នាក់ ដែលជានិស្សិតអាហាររូបករណ៍សម្តេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមហាសារខាមនៃប្រទេសថៃ បានស្ម័គ្រចិត្តចង់ចូលរួមនឹងសកម្មភាពគ្រូពេទ្យស្ម័គ្រចិត្ត ដោយទង្វើរបស់ពួកគេទាំង២ បានធ្វើមហាជនជាច្រើនមានការគោរពស្ញប់ស្ញែងនូវការសម្រេចចិត្តបែបនេះ។

យ៉ាងណាមិញយោងតាមគណនីហ្វេសរបស់បងប្រុស Teav Sothearoth បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងបានសរសេររៀបរាប់ថា៖ «តបតាមស្ថានការណ៍បច្ចុប្បន្នខ្ញុំបាទឈ្មោះ ទាវ សុធារ័ត្ន និងមិត្តរួមថ្នាក់ឈ្មោះ សម នរះសត្យា ជានិស្សិតអាហាររូបករណ៍សម្តេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមហាសារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដោយខ្ញុំបាទបានតាមដានព័ត៌មានពីករណីជម្ងឺឆ្លង Covid 19 ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាយើង ហើយក្រសួងសុខាភិបាលបាននិងកំពុងប្រកាសរកគ្រូពេទ្យស្ម័គ្រចិត្តដើម្បីប្រយុទ្ធប្រឆាំងជាមួយជម្ងឺនេះ ខ្ញុំបាទទាំងពីរនាក់មានឆន្ទៈស្ម័គ្រចិត្តចង់ចូលរួមនិងបម្រើជាតិក្នុងកាលៈទេសប្រទេសជាតិកំពុងប្រឈមនិងត្រូវការ ដូច្នេះខ្ញុំបាទបានសម្រេចចិត្តចង់ចូលរួមប្រយុទ្ធនិងការពារប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនសកលដែលកំពុងប្រឈមជាមួយជម្ងឺរាតត្បាតមួនេះ បើក្រសួងសុខាភិបាលអនុញ្ញាតផ្តល់ឱកាសឱ្យខ្ញុំបាទបម្រើប្រជាជនក្នុងកាលៈទេសនេៈខ្ញុំបាទពេញចិត្តនិងរីករាយបម្រើប្រជាជនកម្ពុជាយើង ។ សូមអរគុណ !» ៕

https://1.bp.blogspot.com/-lzGl4FjVuAE/XnGk7mcLOJI/AAAAAAAAQpc/XvJcHAD_9jM2dNpFhykw2uja8gRf5zJPgCLcBGAsYHQ/s1600/%25E1%259E%259F%25E1%259E%258A%25E1%259E%2584%25E1%259E%2590%25E1%259E%258A.JPG

Advertisement