Connect with us

ព័ត៌មានអន្តរជាតិ

ថ្ងៃនេះអ្នកជំងឺកូវីដទី១៩ បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន ធ្វើឲ្យប្រទេសនេះប្រកាសបិទកោះដ៏ធំមួយ ដែលមានប្រជាជនជាង៥០លាននាក់រស់នៅ…

ទីក្រុងម៉ានីល៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន China News Asia បានឲ្យដឹងថា ក្រសួងសុខាភិបាលហ្វីលីពីន បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី២១ មិនានេះថា អ្នកជំងឺកូវីដ១៩ ទី១៩ទើបតែស្លាប់នៅក្នុងប្រទេសខ្លួន ខណៈដែលតួលេខសរុបនៃអ្នកឆ្លងបានកើនឡើងដល់២៦២នាក់ហើយ ។

គួររំលឹកដែរថា កន្លងមករដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានសម្រេចបិទកោះដ៏ធំរបស់ខ្លួនឈ្មោះ Luzon ដែលបានរដ្ឋធានីម៉ានីលនលើកោះនោះផងដែរ ដោយកោះនេះមានប្រជាជនសរុបប្រមាណជាង៥០លាននាក់ ស្មើនិងជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែមានទំហំច្រើនឡើងៗ ។

បើតាមរដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វីលីពីន លោក Teodoro Locsin បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា ហ្វីលីពីននឹងបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ជនបរទេស ហើយហាមជនបរទេសទាំងអស់មិនឲ្យចូលប្រទេសរបស់ខ្លួននោះឡើយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដកាន់តែមានទំហំធំ ៕

Advertisement