Connect with us

ព័ត៌មានអន្តរជាតិ

ប្រជាជនឥណ្ឌូនេស៊ីឆ្លងកូវីដ កើនឡើងដល់៨៩៣នាក់ អ្នកស្លាប់៧៨នាក់…

ទីក្រុងហ្សាការតា៖ យោងតាមទីភ្នាក់ងារចិនស៊ីនហួរ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៧៨នាក់ហើយ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

លោក Achmad Yurianto អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូនេស៊ី បានធ្វើសន្និសិទសារព័ត៌មាន ដោយបញ្ជាក់ថា ចំនួនឆ្លងក៏បានកើនដល់ ៨៩៣នាក់ផងដែរ ក្នុងនោះមានអ្នកជំងឺ ៣៥នាក់បានជាសះស្បើយ។ លោកបន្ថែមថា រដ្ឋធានីហ្សាការតា នៅតែបន្តមានអ្នកស្លាប់ច្រើនជាងគេ ខណៈខេត្តជ្វាខាងលិចមានអ្នកស្លាប់១១នាក់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីមិនទាន់ដាក់ចេញនូវ វិធានការបិទប្រទេសនៅឡើយទេ ប៉ុន្តែបានពន្លឿនការធ្វើតេស្ដនៅក្នុងតំបន់ ដែលករណីឆ្លងត្រូវបានរាយការណ៍៕

Advertisement