Connect with us

ព័ត៌មានអន្តរជាតិ

អ្នកជំនាញប្រាប់ថា ចក្រភពអង់គ្លេស អ្នកឆ្លងវីរុសកូវីដ អាចនឹងកើនឡើងដល់ចន្លោះពី៧,០០០ ដល់២០,០០០នាក់

ចក្រភពអង់គ្លេស ៖ យោងតាមសារព័ត៌មានរយទ័រ ផ្សាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមេសានេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងចក្រភពអង់គ្លេស អាចនឹងកើនឡើងដល់ចន្លោះពី៧ពាន់ ដល់ ២ម៉ឺននាក់។
នេះបើតាមការអះអាងរបស់លោក Neil Ferguson សាស្ត្រាចារម្នាក់មកពីសាកលវិទ្យាល័យ Imperial College នៃទីក្រុងឡុងដ៍ ។

លោក Neil Ferguson បានលើកឡើងបន្តថា « បច្ចុប្បន្ន យើងមិនមានលទ្ធភាពកំណត់ឱ្យបានជាក់លាក់ថា មានមនុស្សប៉ុន្មាននាក់បានឆ្លង COVID-19 នោះទេ នៅក្រោមវិធានការដែលត្រូវបានអនុវត្តដើម្បីពន្យឺតការឆ្លង COVID-19…ប៉ុន្តែ ខ្ញុំយល់ថាមនុស្សចន្លោះពី៧,០០០ ដល់២០,០០០នាក់ អាចនឹង បាត់បង់ជីវិតដោយសារជំងឺដ៏កាចសាហាវមួយនេះ»។

យោងតាមរបាយការណ៍សាកល និងគេទំព័រ Worldometers ប្រទេសអង់គ្លេស មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន ៤១,៩០៣នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន៤,៣១៣នាក់ និងជាសះស្បើយចំនួន១៣៥នាក់ ៕

Advertisement