Connect with us

តារាជាតិ

ហ្វេនចំហរមាត់ថ្លុង ពេលឃើញ ពេជ្រ សូលីកា លេងស្ទាយស៊ិចស៊ីបែបនេះ ខណៈជិតគ្រប់ខែ

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះយោងតាមប្រភពពីបណ្តាញសង្គម Instagram ផ្លូវការរបស់តារាស្រីល្បីឈ្មោះ ពេជ្រ សូលីកា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយរូបរាងពេលពរពោះកូនក្នុងផ្ទៃ ដោយមើលទៅនាងកាន់តែមានពោះធំជាងមុនផងដែរ ហើយរូបសម្ផស្សនាងនៅតែលេចធ្លោមិនចាញ់ពេលមិនទាន់ទម្ងន់ឡើយ ។

ជាក់ស្តែងរូបភាពទាំងនោះបានបង្ហាញឱ្យឃើញថា នាង និង គូដណ្ដឹង បានដឹកដៃគ្នាទៅថតរូបបែបគ្រួសារ ក្នុងនោះដែរ ពេជ្រ សូលីកា នាងបានស្លៀកឈុតយ៉ាងស៊ិចស៊ី បង្ហាញពោះរបស់នាង ដោយនាងនៅតែមានរូបសម្រស់ស្រស់ស្អាតដដែល បើទោះបីកំពុងពរពោះកូនក្នុងផ្ទៃ ជិតដល់ថ្ងៃសម្រាលក៏ពិតមែន ។

ក្នុងនោះដែរ ថ្មីៗនេះយើងឃើញមានរូបភាពថ្មីជាច្រើនសន្លឹករបស់នាង ដោយនាងបានពាក់នៅស្បែងជើងកែងខ្ពស់ ជាមួយឈុតពណ៌ខ្មៅ រឹតតែធ្វើឲ្យរូបសម្រស់របស់នាងកាន់តែមានភាពទាក់ទាញជាងមុន។ ហើយរូបភាពថ្មីទាំងនេះរបស់ ពេជ្រ សូលីកា កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ ជាមួយនាងកាន់តែខ្លាំង ដោយសារស្ទាយ៍រៀបចំខ្លួន និងរូបរាងពេលពរពោះកូនក្នុងផ្ទៃបែបនេះ ៕

អត្ថបទ ៖ សំណាង

Advertisement