Connect with us

ព័ត៌មានអន្តរជាតិ

ថៃ ប្រកាសផ្តល់ទឹកស្អាតឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងរយៈពេល៣ខែ ដើម្បីកាត់បន្ថយការចំណាយពលរដ្ឋស្ថិតនៅក្នុងអំឡុងពេល COVID-19

បរទេស យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលថៃ បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទាំងអស់  ហើយបានសម្រេចផ្តល់ទឹកស្អាតឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ និងធ្វើការបញ្ចុះតម្លៃពិសេសផងដែរ សម្រាប់អ្នកដែលប្រើលើសចំនួនកំណត់នៃការ Free ដែលការធ្វើឡើងនេះក្នុងគោលបំណងជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋដែលរស់នៅក្នុងក្រោមច្បាប់ស្ដីពីការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន។

អាជ្ញាធរទឹកស្អាតថៃ (MWA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកស្អាតនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ សម្រាប់លំនៅឋាននីមួយៗ ដែលប្រើប្រាស់អស់ត្រឹម ១០ម៉ែត្រគូប ហើយសម្រាប់លំនៅឋានណា ដែលប្រើប្រាស់លើសពីចំនួនកំណត់នេះ នឹងត្រូវបញ្ចុះតម្លៃ ២០% ពីតម្លៃធម្មតា សម្រាប់រយៈពេល ០៣ខែគិតចាប់ពីថ្ងៃប្រកាសនេះតទៅ។

គួរជម្រាបថា ក្នុងការសម្រេចធ្វើដូចខាងលើនេះ គឺជាការលើកទឹកចិត្តឲ្យប្រជាជនថៃ ព្យាយាមស្នាក់នៅក្នុងផ្ទះ ដើម្បីកាត់បន្ថយការឆ្លងជំងឺ COVID-19 និងជាការបន្ធូរបន្ថយថ្លៃចំណាយ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ខណៈបញ្ហាដែលបង្កឡើងដោយជំងឺ COVID-19 ៕

Advertisement