Connect with us

ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យផ្លូវការរបស់ប្រធានាធិបតីប្រេស៊ីល ឆ្លងវីរុស COVID-19

បរទេស៖ អ្នកនាំពាក្យផ្លូវការរបស់ប្រធានាធិបតីប្រេស៊ីល លោកឧត្ដមសេនីយ៍​ ​Otávio Santana do Rêgo Barros​ បានធ្វើតេស្តរកឃើញផ្ទុកវីរុស COVID-19​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Rêgo Barros បានធ្វើតេស្តវិជ្ជមាននៃវីរុស Covid-19 កាលពីថ្ងៃច័ន្ទ ទី០៤។ ក្រុមរបស់គាត់បាននិយាយថា លទ្ធផលត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារ​ ​ ហើយបច្ចុប្បន្នគាត់កំពុងតែសម្រាកព្យាបាលនៅក្នុងផ្ទះរបស់គាត់ ថែមទាំងបានបញ្ជាក់ទៀតថា គាត់មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភនោះទេ គឺគាត់មានសុខភាពធម្មតា ៕

 

Advertisement