Connect with us

ព័ត៌មានអន្តរជាតិ

ខំផឹកស៊ីស្ងាត់ៗនៅក្នុងផ្ទះហើយ​ តែជាអកុសលត្រូវប៉ូលីសវាយឆ្មក់ចូលចាប់ទាល់តែបាន

បរទេស៖ ប៉ូលីសនៅអនុសាខា Sattahip ខេត្ត Chon Buri ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Pattaya ប្រទេសថៃ បានវាយឆ្មក់ពិធីជប់លៀងមួយកាលពីយប់មិញនៅផ្ទះមួយដែលមានមនុស្ស១០នាក់ ដែលភាគច្រើនពួកគេមកពីក្រៅទីក្រុង​ និងត្រូវបានគេពិពណ៌នាថាជាភ្ញៀវទេសចរក្នុងស្រុក។ ការជួបជុំផឹកស៊ីនេះគឺជាការរំលោភដោយផ្ទាល់នូវក្រឹត្យបន្ទាន់ដែលបានអនុម័តដើម្បីបញ្ឈប់ការរីករាលដាលនៃ Covid-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

ប៉ូលីសនៅ Na Jomtien ត្រូវបានទទួលដំណឹងនេះដោយ“ ប្រជាពលរដ្ឋដែលមានការព្រួយបារម្ភ” ថាមានពិធីជប់លៀងរំខាននៅក្នុងផ្ទះមួយជួលមួយនៅម៉ោង៩និង៣០នាទីយប់។ គ្រាន់តែទទួលបានដំណឹងនេះភ្លាមអាជ្ញាធរក៏រូតរះធ្វើដំណើរទៅកន្លែងកើតហេតុ ស្រាប់តែពួកគេបានមកដល់ផ្ទះគោះទ្វារហើយត្រូវបានស្វាគមន៍ដោយបុរសម្នាក់ឈ្មោះ Paruehat Tampanon អាយុ ៣៧ ឆ្នាំដែលបាននិយាយថាគាត់ជួលផ្ទះអស់រយៈពេលជាច្រើនថ្ងៃ ហើយថាគាត់និងមិត្តភក្តិរបស់គាត់ស្នាក់នៅទីនោះអស់រយៈពេល២ថ្ងៃ មកហើយ។

ប៉ូលីសបាននិយាយថា ពេលបានចូលទៅឆែកក្នុងផ្ទះក៏បានប្រទះរកឃើញមនុស្ស៩នាក់ផ្សេងទៀតនៅក្នុងផ្ទះ ដែលនៅក្នុងចំនោមមនុស្ស១០នាក់ មានមនុស្ស២នាក់​ បានធ្វើតេស្តរកឃើញសារធាតុញៀនខុសច្បាប់។ ហើយចំណែកនៅលើតុបានរកឃើញស្រា និងប៊ីយែរ និងភេសជ្ជៈជាច្រើនទៀតត្រូវបានរកឃើញ។

លោក Paruehat Tampanon បានអះអាងថាលោកមិនបានដឹងទេថា​ Chon Buri នៅតែបន្តមានវិធានការរក្សាគម្លាតពីសង្គម​ ដែលកាលពីថ្មីៗនេះលោកបានដឹងព័ត៌មានថាប្រទេសថៃ មានការបន្ធូរបន្ថយច្បាប់ដាក់ប្រទេសនៅក្នុងគ្រាអាសន្ន។ លោកក៏បានអះអាងផងដែរថាមនុស្សទាំង១០នាក់ ដែលបានចូលរួមនៅក្នុងកម្មវិធីជប់លៀងនេះសុទ្ធសឹងតែជាអ្នកស្គាល់គ្នា​ ហើយរស់នៅជាមួយគ្នាដូច្នេះមិនមានការគំរាមកំហែងនៃការរីករាលដាលមេរោគឡើយ។

អាជ្ញាធរបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះដែលបានដាក់ឲ្យបុរសខាងលើជួលឈ្មោះ Piyanuch Ignatov អាយុ៣៥ឆ្នាំ​ ត្រូវបានចោទប្រកាន់ពីបទបើកសណ្ឋាគារខុសច្បាប់​ និងមិនគោរពបទបញ្ជារបស់​ Chon Buri ។ ដែលអាជ្ញាធរខេត្ត បានដាក់ចេញនៅច្បាប់មួយចំនួន (ការជួលតិចជាង៣០ថ្ងៃ​ មិនត្រូវបានអនុញ្ញាតតាមលក្ខណៈបច្ចេកទេសតាមច្បាប់របស់ថៃទេ) ៕

Advertisement