បរទេស៖ ក្រុមហ៊ុន CP All បានជូនដំណឹងថា កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ ២០២០ ក្រុមហ៊ុន CP All (Cambodia) Co. , Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោល។ បានឈានដល់កិច្ចព្រមព្រៀងទទួលសិទ្ធិលក់យីហោ 7-Eleven នៅក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន 7-Eleven Inc។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thestandard នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។
ក្នុងនោះក្រុមហ៊ុន CP All (Cambodia) Co., Ltd. ត្រូវបានផ្តល់សិទ្ធិអាជីវកម្មដើម្បីបង្កើត និងដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៣០ឆ្នាំ ដោយភាគីជាប់កិច្ចសន្យាអាចបន្តកិច្ចសន្យាបាន២ដងទៀត ក្នុងមួយឆ្នាំ។ ក្នុងន័យនេះក្រុមហ៊ុន CP All (Cambodia) Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលទើបបង្កើតថ្មីក្រោមច្បាប់នៃប្រទេសកម្ពុជាដើម្បីដំណើរការហាង 7-Eleven ក្រោមកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខនៅកម្ពុជា ជាមួយនឹងដើមទុនដែលបានចុះឈ្មោះដំបូងមានចំនួនសរុប៥ ០០០ ដុល្លារ។

គួរជម្រាបថា កាលពីដើមឆ្នាំមុនក្រុមហ៊ុន CP All បានជូនដំណឹងដល់ផ្សារភាគហ៊ុនថៃថាខ្លួនកំពុងចរចា នឹងយល់ព្រមចូលទៅក្នុងកិច្ចព្រមព្រៀងម៉ាស្ទ័រយីហោ ដើម្បីវិនិយោគក្នុងការបង្កើត និងដំណើរការហាង 7-Eleven នៅកម្ពុជា និងឡាវ តាមរយៈការចុះហត្ថលេខាលើតារាងរយៈពេលចង្អុលបង្ហាញជាមួយក្រុមហ៊ុន7 Eleven Inc សម្រាប់សិទ្ធិអាជីវកម្មពិសេសដើម្បីបង្កើត និងដំណើរការក្រុមហ៊ុន 7 Eleven ជាផ្លូវការដំបូងនៅដើមឆ្នាំ ២០២០ នេះ។
គួរបញ្ជាក់ដែលថា នៅប្រទេសថៃ ចុងឆ្នាំ២០១៩នេះ 7-Eleven មានហាងសរុប៧ ៧១១ ដែលមានហាងក្រុមហ៊ុន៥ ២១៥ ហាង SBP ៥ ៦៨៧ និងហាងមានអាជ្ញាប័ណ្ណចំនួន៨១០ ក្នុងនោះ 7-Eleven មានចំណូលសរុប៣៣៤ ០៦១លានបាត។ ការលក់ជាមធ្យមក្នុងមួយហាងក្នុងមួយថ្ងៃគឺ៨២ ៩២៨ បាត ចំនួនទឹកប្រាក់ទិញគឺ ៧០បាត និងចំនួនអតិថិជនជាមធ្យមគឺ១ ១៨៧នាក់ ក្នុងមួយខែហើយប្រាក់ចំណេញសុទ្ធគឺ ២០ ១៨០លានបាត។
គួររំលឹកថា 7-Eleven គឺជាយីហោដែលមានសាខាច្រើនបំផុតនៅលើពិភពលោកដែលនៅក្នុងនោះមាន ប្រទេស ៣ ដែលបានបើកសាខា 7 elevenច្រើនបំផុតនោះ គឺប្រទេសជប៉ុន មានចំនួន ២០,០៩៤ ហាងហើយប្រទេសថៃ ចំនួន ១១,២៩៩ហាង និង កូរ៉េខាងត្បូង មានចំនួន ៩,៤៨៤ ហាង។ ហើយសម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុនគ្រោង នឹងពង្រីកសាខាចំនួន៧០០សាខាទៀតនៃ 7-Eleven ដែលជាផ្នែកមួយនៃផែនការដើម្បីពង្រីកដល់១៣០០០ហាង ៕