Connect with us

ព័ត៌មានជាតិ

សូមជ្រាបឲ្យច្បាស់ !​ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន សូមឲ្យសមត្ថកិច្ចទូទាំងប្រទេសបញ្ឈប់ជាបន្ទាន់នូវការបង់ប្រាក់ពិន័យនៅតាមគោលដៅ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ចេញសារសំឡេងមួយ ដោយបានដាក់សំណើរឲ្យលោកស្នងការរង និងលោកនាយកការិយាល័យចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ត្រូវតែបញ្ឈប់ជាបន្ទាន់នូវករណីបង់ប្រាក់ពិន័យ នៅតាមគោលដៅត្រួតពិនិត្យតាមដងផ្លូវ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងបែបនេះ ព្រោះតែបច្ចុប្បន្នគ្រប់គោលដៅត្រួតពិនិត្យនៅតែមានការពិន័យបែបនេះ លោកបានសង្កត់ធ្ងន់ទៀតថា៖«ប្រសិនបើអស់លោកមិនគោរពតាមការណែនាំនេះទេ នោះអស់លោកត្រូវទទួលខុសត្រូវមុខថ្នាក់ដឹកនាំយ៉ាងដាច់ខាត ៕

Advertisement