Connect with us

ព័ត៌មានជាតិ

ប្រេនៗលទ្ធផលចុងក្រោយ ! ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់កាបូប ដើម្បីផ្ដន្ទាទោសតាមច្បាប់

រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។

ជនសង្ស័យទាំង ៣នាក់ មានឈ្មោះ៖ ១/ ឈ្មោះ លន់ និស្សិតនុឃុន ភេទប្រុស អាយុ ២៦ឆ្នាំ, ២/ ឈ្មោះ ខាន់ ស្រីកា ហៅកាត់ ហៅនីតា ភេទស្រី អាយុ ២០ឆ្នាំ
៣/ ឈ្មោះ សែន លីណា ភេទស្រី អាយុ ២២ឆ្នាំ។

ជនសង្ស័យទាំង៣នាក់នេះ បានធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋមា្នក់ បានសម្រេច ពេលកំពុងជិះ Pass App នៅចំណុចផ្លូវ៥៩៨ ក្បែរស្តុបលក់ផ្កា ភូមិថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣:២០នាទី។ គេចខ្លួនមិនទាន់បាន១ថ្ងៃផង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើនេះបាន យកមកផ្តន្ទាទោសតែម្តង។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ រាជធានីភ្នំពេញ ជនសង្ស័យទាំង ៣នាក់បានសារភាពឲ្យដឹងថា ពួកគេ និងបក្ខពួក ឈ្មោះ ម៉ី ភេទប្រុស (គេចខ្លួន) ពិតជាធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវបានសម្រេចពិតប្រាកដមែន។

ក្នុងពេលធ្វើសកម្មភាពឆក់នេះ ឈ្មោះម៉ី(គេចខ្លួន) និងឈ្មោះស្រីកាត់(ឃាត់ខ្លួន) ជាអ្នកធ្វើសកម្មភាពឆក់ ដោយជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៍សលាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1IE-4758 ជាមធ្យោបាយឆក់ ចំណែកឈ្មោះ លន់ និស្សិតនុឃុន (ឃាត់ខ្លួន) ជិះម៉ូតូ ១គ្រឿង ម៉ាក GENIO ពណ៍សលាយខៀវ ស្លាកលេខ ភ្នំពេញ 1IA-0022 បិទគូទពីក្រោយ រីឯ កាបូប និងសម្ភារៈក្នុងកាបូបដែលឆក់បានទុកនៅផ្ទះឈ្មោះ ម៉ី(គេចខ្លួន)។ ចំណែកឈ្មោះ សែន លីណា ភេទស្រី ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ជាមួយឈ្មោះ លន់ និស្សិតនុឃុន ពេលកំពុងជិះម៉ូតូជាមួយគ្នា​ ៕

Advertisement