Connect with us

ព័ត៌មានអន្តរជាតិ

ក្រសួងហិរញ្ញវត្ថុថៃ​ ប្រកាសពន្យារពេលដល់កម្មករមិនចាំបាច់បង់ប្រាក់ចូលនិវត្តន៍ ចាប់ពីពេលនឹង រហូតដល់ចុងខែធ្នូ

បរទេស៖ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០  ក្រសួងហិរញ្ញវត្ថុ បានប្រកាសឲ្យនិយោជិត – និយោជក អាចបញ្ឈប់ ឬពន្យារពេលការផ្តល់មូលនិធិសោធននិវត្តន៍ (ប្រាក់សម្រាប់ទ្រទ្រង់ពេលចូលនិវត្តន៍) ចាប់ពីរយៈពេលបច្ចុប្បន្ន រហូតដល់ខែចុងខែធ្នូ ឆ្នាំ២០២០ ដើម្បីជួយសម្រាលការចំនាយរបស់កម្មករនៅក្នុងអំឡុងពេលប្រទេសថៃ ជួបវិបត្តិសដ្ឋកិច្ចដោយសារការរាតត្បាតពីសំណាក់វីរុស COVID-19​ ប៉ុន្តែក្រសួងត្រូវការជួបប្រជុំជាមួយក្រុមហ៊ុននានា ដើម្បីដោះស្រាយបញ្ហាឲ្យមានភាពប្រសើរឡើង។ នេះបើយោងតាមការទីភ្នាក់ងារសារព័ត៌មាន Kapook​  ដែលបានចុះផ្សាយផ្សាយកាលពីថ្ងៃទី០៧ ខែឧសភានេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា ប្រភេទអាជីវកម្មរយៈពេល​ និងល័ក្ខខ័ណ្ឌសម្រាប់និយោជិត ឬនិយោជក បញ្ឈប់​ ឬពន្យារពេលការផ្ញើប្រាក់បង្គរ ឬការចូលរួមវិភាគទានដល់មូលនិធិដែលមានជាក់ស្តែងនៅក្នុងតំបន់នៃវិបត្តិសេដ្ឋកិច្ចគ្រោះមហន្តរាយ ឬព្រឹត្តិការណ៍ដែលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច។ នៅក្នុងន័យនេះគឺក្រសួងចង់ជួយបន្ធូរបន្ថយទុក្ខវេទនាដល់និយោជិត និងនិយោជក ដែលរងផលប៉ះពាល់ ពីស្ថានភាពនៃការឆ្លងវីរុស COVID-19​ ដែលជះឥទ្ធិពលដល់ស្ថានភាពចំនូលចំនាយប្រចាំថ្ងៃរបស់និយោជិត និងនិយោជក។

ក្រសួងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងករណីដែលនិយោជក​ បញ្ឈប់​ ឬពន្យារពេលការចូលរួមវិភាគទានដល់មូលនិធិអត្រានុកូលដ្ឋានក្រោមកថាខណ្ឌទី១ ប្រសិនបើនិយោជិកណាម្នាក់មានបំណងបញ្ជូនប្រាក់សន្សំទៅឱ្យមូលនិធិសោធននិវត្តន៍ពួកគេអាចដំណើរការបាន។ និយោជកមិនចាំបាច់ចូលរួមបង់វិភាគទានដល់មូលនិធិសោធននិវត្តន៍ ទៅតាមលទ្ធភាពជាក់ស្ដែងដែលពួកគេអាចធ្វើបាន ៕

 

 

Advertisement